វិធីផ្សេងៗដែលអ្នកអាចជួយធ្វើឱ្យអ្នកជិះកង់មានសុវត្ថិភាព
អ្នកអាចជៀសវាងការប៉ះពារទង្គិចជាមួយអ្នកជិះកង់ដោយ ៖
- ទុកចន្លោះ ៖ ទុកចន្លោះគ្រប់គ្រាន់រវាងរថយន្តអ្នក និងអ្នកជិះកង់ពេលជែងគ្នា។ ត្រូវទុកចន្លោះយ៉ាងតិចមួយម៉ែត្រនៅក្នុងតំបន់ដែលមានការកំណត់ល្បឿនមិនឱ្យលើសពី 60គ.ម/ម៉ោង និងយ៉ាងតិចមួយម៉ែត្រកន្លះនៅក្នុងតំបន់ដែលមានល្បឿនលើស 60គ.ម/ម៉ោង។
- បន្ថយល្បឿន ៖ ត្រូវបើកបរតាមល្បឿនកំណត់ និងបន្ថយល្បឿនរហូតដល់ពេលការជែងអាចធ្វើទៅបានដោយសុវត្ថិភាព។
- ពិនិត្យមើលចំណុចកំបាំងមើលមិនឃើញ ៖ ត្រូវយកពេលពិនិត្យមើលអ្នកជិះកង់ ជាពិសេសនៅផ្លូវប្រសព្វ និងនៅពេលបត់ឆ្វេង ឬបត់ស្តាំ។
- មើលឆ្វេង ៖ ពិនិត្យមើលខាងឆ្វេងអ្នករកមើលអ្នកជិះកង់នៅចំណុចកំបាំងមើលមិនឃើញមុនពេលចតរថយន្តអ្នក។
- មើលស្តាំ ៖ ងាកមើលក្រោយបន្តិចមុនពេលបើកទ្វាររថយន្តអ្នក ដើម្បីឱ្យប្រាកដថាគ្មានកង់ជែងខាងស្តាំ។ ធ្វើបែបនេះនឹងជួយការពារដល់អ្នកជិះកង់ពីការប៉ះទង្គិចដោយការបើកទ្វាររថយន្ត។
តើត្រូវបង្កើនសុវត្ថិភាពរបស់អ្នកយ៉ាងដូចម្តេចក្នុងនាមជាអ្នកជិះកង់
- គោរពច្បាប់ដោយពាក់មួកសុវត្ថិភាពគ្រប់ពេល។ ការពាក់មួកសុវត្ថិភាពនឹងកាត់បន្ថយហានិភ័យនៃការរងរបួសក្បាលរហូតដល់ 60% ពេលប៉ះទង្គិចគ្នា។
- ពាក់ស្បែកជើងឃ្លុបដើម្បីការពារជើងអ្នក។
- ត្រូវប្រាកដថាអ្នកបើកភ្លើងមុខ និងភ្លើងក្រោយនៅគ្រាជិះកង់ពេលយប់។ ភ្លើងក៏អាចបង្កើនភាពមើលឃើញផងដែរនាពេលថ្ងៃ។
- ធ្វើឲ្យគេឆាប់មើលឃើញដោយពាក់សំលៀកបំពាក់ពណ៌ដែលបញ្ចេញចំណាំងផ្លាត ឬមានពណ៌ភ្លឺ ជាពិសេសនៅពេលយប់។
- ជិះលើគន្លងកង់ ឬផ្លូវកង់បើមាន។
- ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងកុំឲ្យមានការរំខានស្មារតី។
- ណែនាំពន្យល់កូនតូចៗដោយប្រើតុក្កតាមានកង់ ឬប្រើកង់ជាក់ស្តែង និងត្រូវធានាថាកូនៗពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវជានិច្ច។
- លើកទឹកចិត្តមិត្តភក្ដិ និងគ្រួសារឲ្យប្រើដៃឆ្វេងពេលបើកទ្វារឡានខាងអ្នកបើក។ ការធ្វើបែបនេះអាចធានាថាអ្នកបើកបែរខ្លួន និងពិនិត្យអ្នកដំណើរតាមកង់បានមុនពេលចាកចេញពីរថយន្តរបស់ខ្លួន។